រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត ចុះពិនិត្យទីតាំងស្នើសូមបូមខ្សាច់ចាក់បំពេញអាចម៍ដី ០១កន្លែង របស់ ឈ្មោះ អ៊ុក នារតី មានទីតាំងស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

លោក ឈេង សុវណ្ណដា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារខេត្ត រួមមាន លោកនាយករងរដ្ឋបាល លោកនាយកទីចាត់ការអន្តរវិស័យ លោកប្រធានអង្គភាពច្រកចេញចូលតែមួយ មន្រ្តីជំនាញនៃមន្ទីររ៉ែ និងថាមពលខេត្ត ចុះពិនិត្យទីតាំងស្នើសូមបូមខ្សាច់ចាក់បំពេញអាចម៍ដី ០១កន្លែង របស់ ឈ្មោះ អ៊ុក នារតី មានទីតាំងស្ថិតនៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។ គោលបំណង នៃការស្នើសូមគឺបូមខ្សាច់ចាក់បំពេញអាចម៍ដីកម្មសិទ្ធិឯកជន ក៏ប៉ុន្តែដោយសារទីតាំងស្នើសូមនោះ ពុំមានដីខ្សាច់សម្រាប់ចាក់នោះទេ ដូចនេះមានតែបូមខ្សាច់ចាក់ជំនួសអាចម៍ដីវិញ ហើយអ្នកស្នើសូមសុខចិត្តជួលអាជីវករមានអាជ្ញាបណ្ណ ដើម្បីបូបច្សាច់ចាក់បំពេញ រួចបង់សួយសារអាករ ជូនមន្ទីររ៉ែ និងថាមពល(ទីតាំងដីនោះមានប្លង់០១)។
ជាលទ្ធផល ក្រុមការងារបានឯកភាពតាមសំណើតែសូមការអនុញ្ញាតពីលោកជំទាវអភិបាលខេត្ត។
ថ្ងៃពុធ ៣ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៣ November 1, 2023

អត្ថបទទាក់ទង