រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍនជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច(ជង) ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង

លោកស្រី អ៉ី នារីនេត អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំក្រុមការងារ ប្រជុំផ្សព្វផ្សាយគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍនជនជាតិដើមភាគតិច នីតិវិធី និងទម្រង់ឯកសារដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច(ជង) ស្ថិតនៅភូមិជំនាប់ ឃុំជំនាប់ ស្រុកថ្មបាំង ខេត្តកោះកុង។

លោកស្រីអភិបាលរងខេត្ត បានលើកឡើងថា ស្របពេលដែលរដ្ឋាភិបាលកម្ពុជា មានទស្សនៈវិស័យ បានកំពុងយកចិត្តទុកដាក់លើបងប្អូនជនជាតិដើមភាគតិច ការកំណត់អត្តសញ្ញាណជនជាតិដើមភាគតិច គឺជានីតិវិធីយ៉ាងសំខាន់ សម្រាប់ថែរក្សាប្រពៃណី វប្បធម៌ និងទំនៀមទម្លាប់។ ជាពិសេសបងប្អូនជនជាតិដើមភាគតិចទាំងអស់បានយល់ នូវនីតិវិធីផ្សេងទៀត ក្នុការគាំពារ និងគទ្រ ដល់បងប្អូនជនជាតិដើមភាគតិចយើង។ ជាការពិត ការទទួលស្គាល់អត្តសញ្ញាណដ៏ជោគជ័យ ត្រូវការពេលវេលា មន្ត្រីជំនាញចាំបាច់បំផុត ជាងនេះទៅទៀត ការសហការ និងគាំទ្ររបស់អភិបាល នៃគណៈអភិបាលខេត្ត អភិបាលស្រុក អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអ្នកពាក់ព័ន្ធដ៏ទៃទៀត និងបង្កើនល្បឿន នៃភាពជោគជ័យការងារស្របទៅតាមផែនការដែលបានគ្រោងទុក។ ក្នុងកិច្ចប្រជុំនៅថ្ងៃនេះ គឺយើងមានក្រុមការងារបច្ចេកទេស ដែលមានក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្ត មន្ទីរអភិវឌ្ឍន៍ជនបទ និងមន្ទីរ ស្ថាប័នពាក់ព័ន្ធនានា ដើម្បីចូលរួមសហការដោយរលូន និងជោគជ័យបន្ថែមទៀត៕
ថ្ងៃព្រហស្បតិ៍ ៤ រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ November 2, 2023

អត្ថបទទាក់ទង