រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល

ឯកឧត្តមវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្តកោះកុង បានអញ្ជើញដឹកនាំមន្ត្រីក្រោមឱវាទចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពីភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ តាមប្រព័ន្ធវីដេអូសន្និសីទ ជូនដល់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល « វគ្គទី៤» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ដែលមានសមាសភាពចូលរួមសរុបចំនួន ១,៩១៦នាក់ ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញ ក្នុងការគាំទ្រកំណែទម្រង់ អនុវត្តយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។

គោលបំណងនៃមេរៀនក្នុងសប្តាហ៍នេះ គឺឈានចូលដល់គន្លឹះសំខាន់ទី១ក្នុងចំណោមគន្លឹះទាំង៧របស់វគ្គបណ្តុះបណ្តាល ដែលសំដៅឆ្លុះបញ្ចាំងក្នុងការវាយតម្លៃខ្ពស់នូវសារៈសំខាន់នៃការអនុវត្តការងារដើម្បីសម្រេចឱ្យបាននូវគោលបំណងនៃវិធីសាស្រ្តដោះស្រាយបញ្ហា ដោយផ្តោតលើការវិភាគបញ្ហា និងបញ្ជាក់ឱ្យបានច្បាស់អំពីមូលហេតុរបស់គំនិត ដែលផ្តួចផ្តើម ព្រមទាំងការផ្គុំគន្លឹះពិសេសៗនៃបញ្ហាជុំគ្នាដើម្បីដោះស្រាយ។

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងរៀងរាល់រសៀលថ្ងៃអង្គារ ដែលមានការអញ្ជើញចូលរួម ចាប់ពីប្រធានការិយាល័យថ្នាក់កណ្តាល រហូតដល់រដ្ឋលេខាធិការក្រសួងសុខាភិបាល និងអង្គភាពថ្នាក់ក្រោមជាតិ ចាប់ពីប្រធានមណ្ឌលសុខភាព រហូតដល់ប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្ត ដែលសប្តាហ៍នេះបានបន្ថែមសមាសភាពចូលរួមរហូតដល់អនុប្រធានមន្ទីរ និងប្រធានការិយាល័យ នៃមន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានី-ខេត្ត។

ថ្ងៃអង្គារ ២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣ ចាប់ពីវេលាម៉ោង២:០០នាទីរសៀល

អត្ថបទទាក់ទង