ថ្ងៃអង្គារ ២ រោច ខែអស្សុជ ឆ្នាំថោះបញ្ចស័កពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣លោកស្រី សុខសុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្តកោះកុង និងមន្រី០១រូប បានចូលរួមសិក្ខាសាលាស្ដីពី "ការឆ្លុះបញ្ចាំងនៃការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោះអំពើហិង្សាទាក់ទង នឹងយេនឌ័រ" នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញក្រោមអធិបតីភាពលោកជំទាវ ឡុង សុផល្លី រដ្ឋលេខាធិការក្រសួងកិច្ចការនារី និងសិក្ខាកាមចូលរួមមកពី២៥ រាជធានី ខេត្តសរុបចំនួន ១៥០នាក់ (ស្រី១៣៧នាក់)សិក្ខាសាលាធ្វើឡើងក្នុងគោលបំណង៖- ចែករំលែកពីបទពិសោធន៍ក្នុងការបង្កើត និងការអនុវត្តការងាររបស់ក្រុមការងារឆ្លើយតបជាពហុវិស័យចំពោអំពើហិង្សាទាក់ទង នឹងយេនឌ័រ ដោយផ្ដោតលើសមិទ្ធផលដែលទទួលបាន បញ្ហាប្រឈម ដំណោះស្រាយ ព្រមទាំងបង្ហាញពីដំណើការនៃការរៀបចំក្រុមការងារនេះ និងកន្លែងផ្ដល់សេវាចម្រុះជួយជនរងគ្រោះ៕