រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ពិធីបោះឆ្នោតអាចារ្យគណៈកម្មការវត្តនៅវត្តគិរីមនោរម្យ​ ហៅតាតៃភូមិដូង​

ថ្ងៃចន្ទ ១ រោច ខែអស្សុជ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២


លោកសំ ធឿន អនុប្រធានមន្ទីរ​ តំណាងឲ្យប្រធានមន្ទីរ បានអញ្ជេីញជាអធិបតីក្នុងពិធីបោះឆ្នោតអាចារ្យគណៈកម្មការនៅវត្តពោធិគីរីមនោរម្យហៅថាតៃភូមិដូង​ ស្ថិតនៅភូមិអន្លង់វ៉ាក់​ ឃុំតាតៃក្រោម​ អមដំណេីរដោយលោក​ គង់​ ចន្ទថុល្ល​ អនុប្រធានមន្ទីរ​ លោកប្រធានការិយាល័យព្រះពុទ្ធសាសនាផ្សារភ្ជាប់សង្គម​ និងមានការអញ្ជេីញចូលរួមជាគណៈអធិបតី​ ពីលោកអភិបាលរងស្រុកកោះកុងក្នុងនោះក៏មានការអញ្ជេីញចូលរួមពីសំណាក់​ លោក​ អ៊ូ​ ឆេនវិសាន​ មេឃុំ​តាតៃក្រោម កងកម្លាំង​ មេភូមិ​ ព្រមទាំងប្រជាពុទ្ធបរិស័ទចំណុះជេីងវត្តសរុបប្រមាណ 52 នាក់ក្នុងនោះមានស្រីចំនួន 27 នាក់។​
ការបោះឆ្នោតបានប្រព្រឹត្តទៅដោយរលូន​ និងសោមនស្សរីករាយ។

អត្ថបទទាក់ទង