រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌ នៅ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង។

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេសចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌នៅឃុំកោះកាពិ ស្រុកកោះកុង ដែលមានសមាសភាពអញ្ជើញចូលរួម ក្រុមប្រឹក្សាឃុំ ស្មៀន អ្នកកាន់តាប្លេត ប្រធានការិយាល័យគាំទ្រឃុំសង្កាត់ស្រុក និង ក្រុមការងារមន្ទីរផែនការខេត្ត សរុប ១០នាក់ ស្រី ០០នាក់។

-គោលបំណង៖

១.សម្ភាសន៍ក្រុមប្រឹក្សាឃុំ អំពីបែបបទនីតិវិធីការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ

២.ពិនិត្យ និងការថែទាំតាប្លេត

៣.សម្ភាសន៍ផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញចំនួន ០៥គ្រួសារ នៅភូមិ០១ (គ្រួសារមានប័ណ្ណចំនួន០៣ និង គ្រួសារធម្មតាចំនួន០២)

៤.បានផ្លាស់ប្តូរូសំណាកគ្រួសារចំនួន ០៣គ្រួសារ ថ្ងៃសុក្រ ១៣ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣October 27, 2023

អត្ថបទទាក់ទង