នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញរួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទ ចុះសហការជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះធ្វើការអប់រំផ្សព្វផ្សាយស្តីអំពី ការគាំពារសុវត្ថិភាព ចំពោះការងារសាងសង់ផ្លូវកៅស៊ូជនបទ ១ខ្សែ ប្រវែង ១៩,៨៣៧ម៉ែត្រ ទទឹងខ្នងលើ ០៨ម៉ែត្រ នៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ៕