រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុងបានដឹកនាំ ក្រុមការងារផ្លូវជនបទ សហការណ៍ជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យការងារសាងសង់ផ្លូវកៅស៊ូ ១ ខ្សែ ប្រវែង ១៩,៨៣៧ម៉ែត្រ នៅក្នុង ស្រុកស្រែអំបិល ខេត្តកោះកុង។

នាថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២៣ លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្ត្រីជំនាញរួមមាន លោក ម៉ែន ផល្លី ប្រធានការិយាល័យផ្លូវលំជនបទ ចុះសហការជាមួយក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យការងារសាងសង់ផ្លូវកៅស៊ូជនបទ ១ខ្សែ ប្រវែង ១៩,៨៣៧ម៉ែត្រ ទទឹងខ្នងលើ ០៨ម៉ែត្រ នៅក្នុងឃុំបឹងព្រាវ និងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ៕

អត្ថបទទាក់ទង