ថ្ងៃទី២៦-២៧ ខែតុលា ឆ្នាំ២០២៣
មន្រ្តីជំនាញនៃមន្ទីរបរិស្ថានខេត្ត បានធ្វើយុទ្ធនាការផ្សព្វផ្សាយស្តីពី ការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» បានចំនួន ៣សាលាក្នុងក្រុងខេមរភូមិន្ទដូចខាងក្រោម៖
១. នៅមជ្ឈមណ្ឌល មុន្នីរ័ត្ន ស្ថិតនៅភូមិ៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖
- លោកនាយកចំនួន ១នាក់
- លោកគ្រូ-អ្នកគ្រូចំនួន ៧នាក់ (ស្រី ៥នាក់)
- សិស្សានុសិស្សចំនួន ១៤៣នាក់ (ស្រី ៧៦នាក់)
២. នៅសាលារៀនខេមរសាមគ្គី ស្ថិតនៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖
- លោកនាយកចំនួន ១នាក់
- លោកគ្រូ-អ្នកគ្រូចំនួន ២៩នាក់ (ស្រី ១៥នាក់)
- សិស្សានុសិស្សចំនួន ២០៤នាក់ (ស្រី ១០៦នាក់)
៣. នៅមជ្ឈមណ្ឌលកុមារកំព្រា អ៊ំរីយ៉ាស់ សិ្ថតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។ ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួម៖
- លោកនាយកចំនួន ១នាក់
- លោកគ្រូ-អ្នកគ្រូចំនួន ១៤នាក់ (ស្រី ៥នាក់)
- សិស្សានុសិស្សចំនួន ១៦០នាក់ (ស្រី ៦០នាក់)
គោលបំណង ÷
ដើម្បីឲ្យលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស នៅក្នុងសាលាខាងលើ បានស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិចនិងចូលរួមកាត់បន្ថយ ពីមួយសប្តាហ៍យ៉ាងតិច១ថ្ងៃ រហូតដល់ឈប់ប្រើទាំងស្រុងនាពេលអនាគត ។