រដ្ឋបាលឃុំពាមក្រសោប បានចូលរួមជាមួយក្រុមការងារគម្រោងរបស់ អង្គការ PFDA តាមរយៈមន្ទីរអប់រំ យុវជន និងកីឡាខេត្ត និងសុខាភិបាល ចុះប្រជុំផ្សព្វផ្សាយអប់រំអំពីសុខភាពបន្តពូជផ្លូវភេទសម្រាប់ក្មេងជំទង់ និងជ្រើសរើសជនបង្គោលក្នុងមួយភូមិៗ ចំនួន១នាក់ នៅសាលាឃុំពាមក្រសោប ។
ដោយមានការអញ្ជើញចូលរួម លោកស្រី នាង គុន ជំទប់ទី២ រួមទាំងលោក ជ័យ យឿន មេភូមិពាមក្រសោប២, លោក ផាត់ ហាក់ មេភូមិពាមក្រសោប១ ក្រុមទ្រទ្រង់សុខភាពភូមិទាំងពីរភូមិ និងប្រជាពលរដ្ឋ សរុបអ្នកចូលរួមមានចំនួន១៧នាក់ ស្រី៩នាក់ ។
ថ្ងៃសុក្រ ១៣កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៣