រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

កិច្ចប្រជុំពិភាក្សាដេីម្បីត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ សម្រាប់ឆ្នាំ២០២៣​

មន្ទីរធម្មការ​ និងសាសនាខេត្ត​ សហការជាមួយសាលាគណទាំងពីរគណៈ​ រៀបចំកិច្ចប្រជុំពិភាក្សាដេីម្បីត្រៀមរៀបចំការប្រឡងវិញ្ញាបនបត្រធម្មវិន័យថ្នាក់ត្រី​ ទោ​ ឯក​ សម្រាប់ឆ្នាំ២០២៣​ ក្រោមការដឹកនាំរបស់លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ និងព្រះព្រហ្មសិរីញាណ​ ហេង​ សំបូរ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះមេគណគណៈមហានិកាយ​ ព្រះល័ក្ខណ៍មុនី​ វង្ស​ ពិជ័យ​ ព្រះរាជាគណៈថ្នាក់កិត្តិយស​ ព្រះមេគណគណៈធម្មយុត្តិកនិកាយ​ កិច្ចប្រជុំមានការនិមន្តចូលរួមពីព្រះបាឡាត់គណ​គណៈមហានិកាយ​ ព្រះសហការីគណ​ អនុប្រធានមន្ទីរទាំងបីរូប​ ប្រធានការិយាល័យ​ជំនាញមន្ទីរ​ គ្រូក្របខណ្ឌ​ និងគ្រូជាប់កិច្ចសន្យា​ នៅសាលប្រជុំនៃមន្ទីរធម្មការ​ និងសាសនាខេត្ត​។
__ _
វេលាម៉ោង២:០០​ នាទីរសៀល​ ថ្ងៃពុធ ១១ កើត ខែអស្សុជ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៣

អត្ថបទទាក់ទង