រដ្ឋបាលឃុំត្រពាំងរូង, ថ្ងៃចន្ទ ៩កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២៣ លោកលៀង សាម៉ាត មេឃុំត្រពាំងរូង បានដឹកនាំនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ស្មៀន មេភូមិទាំ៤ នៃឃុំត្រពាំងរូង បងប្អូនប្រជាពលរដ្ឋ ដើម្បីចូលរួមវគ្គផ្សព្វផ្សាយស្តីពីការផ្តល់សេវា នីតិវិធីនៃការកែតម្រូវអត្រានុកូលដ្ឋាន មានការសម្របសម្រួលនិងដឹកនាំដោយលោក មិត សៅ ប្រធានការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុស្រុកកោះកុង និងសមាសភាពចូលរួមសរុបចំនួន ៤៧នាក់ស្រី ២៤នាក់ នៅសាលាឃុំត្រពាំងរូង ។