រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេស ចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌ នៅ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។​

លោក ជា ស៊ីវត្រា អនុប្រធានមន្ទីរផែនការខេត្តបានដឹកនាំក្រុមការងារបច្ចេកទេសចុះតាមដាន ត្រួតពិនិត្យ ការអនុវត្តនីតិវិធីកំណត់ អត្តសញ្ញាណកម្មគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ និងផ្តល់ប័ណ្ណសមធម៌នៅឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ដែលមានសមាសភាពអញ្ជើញចូលរួម ក្រុមប្រឹក្សាឃុំ ស្មៀន អ្នកកាន់តាប្លេត មេភូមិ និង ក្រុមការងារមន្ទីរផែនការខេត្ត សរុប ០៩នាក់ ស្រី ០៤នាក់។

-គោលបំណង៖

១.សម្ភាសន៍ក្រុមប្រឹក្សាឃុំ អំពីបែបបទនីតិវិធីការអនុវត្ត បញ្ហាប្រឈម និងសំណូមពរ

២.ពិនិត្យ និងការថែទាំតាប្លេត (តាប្លេត ០១គ្រឿងមានបញ្ហាខូចថ្ម)

៣.សម្ភាសន៍ផ្ទៀងផ្ទាត់ទិន្នន័យឡើងវិញចំនួន ០៥គ្រួសារ នៅភូមិចាំយាម (គ្រួសារមានប័ណ្ណចំនួន០៣ និង គ្រួសារធម្មតាចំនួន០២)

៤.បានផ្លាស់ប្តូរូសំណាកគ្រួសារចំនួន ០៣គ្រួសារ នៅតំបន់វរៈ៣០៣ ,ចំណុចស្ទឹងខៀវ ,ចំណុចគិរីវង្ស។

អត្ថបទទាក់ទង