ស្រុកកោះកុង ៖ រសៀលថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣ លោក អ៊ឹង បឺត ប្រធានការិយាល័យផែនការនិងគាំទ្រឃុំ-សង្កាត់ និងជាសមាជិកគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារស្រុកកោះកុង អញ្ជើញចូលរួមកិច្ចប្រជុំជាមួយគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារឃុំតាតៃក្រោម (គ.ក.ន.ក) ដើម្បីបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារបន្តខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមការដឹកនាំដោយលោក អ៊ូឆេន ឆៃវិសាន្ត ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការនារី និងកុមារឃុំតាតៃក្រោម។ សមាសភាពរួមមានលោក លោកស្រីអនុប្រធាន និងសមាជិក គ.ក.ន.ក សរុបចំនួន ១១នាក់ ស្រី ០៥នាក់ នៅសាលាឃុំតាតៃក្រោម។