រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ក្រោមអធិបតីភាពរបស់ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង

នាព្រឹកថ្ងៃសុក្រ ៦ កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧
ត្រូវនឹង ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣

សាខាពន្ធដារខេត្តកោះកុង បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីពន្ធលើអចលនទ្រព្យ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងពន្ធលើចំណេញមូលធន ក្រោមអធិបតីភាពរបស់ លោក ឡុង ស៊ីប៉ូ អនុប្រធានសាខាពន្ធដារខេត្តកោះកុង។

សិក្ខាសាលានេះមានការចូលរួមធ្វើបទបង្ហាញដោយវាគ្មិនរួមមាន៖
១. លោក មួង រិទ្ធា អនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ
២.កញ្ញា វុឌ្ឍន៍ កែវមុន្នីរាជសី អនុប្រធានការិយាល័យសេវាអ្នកជាប់ពន្ធ
៣.លោក ង៉ែត សោភា មន្រ្តីនៃការិយាល័យសេវាអ្នកជាប់ពន្ធ។

អង្គសិក្ខាសាលានេះក៏មានការចូលរួមពីអាជ្ញាធរដែនដី(មេភូមិ ចៅសង្កាត់) និងម្ចាស់-តំណាង ក្រុមហ៊ុន ចំនួន ២៦ រូប។

អត្ថបទទាក់ទង