/ / /

ញត្តិគាំទ្ររបស់រដ្ឋបាលក្រុងខេមរភូមិន្ទ ក្នុងការអនុវត្តគម្រោង “ព្រែកជីកហ្វូណន-តេជោ”

យើងខ្ញុំជាថ្នាក់ដឹកនាំក្រុង មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋគ្រប់ជនជាតិ ក្នុង ក្រុងខេមរភូមិន្ទ សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការអនុវត្តគម្រោង “ព្រែកជីកហ្វូណន-តេជោ” ដែលជាព្រែកជីកប្រវត្តិសាស្ត្រដំបូងបង្អស់នៅកម្ពុជា ជាគំនិតផ្តួចផ្តើមរបស់ សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្ន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តស្នាដៃ និង ជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង “ព្រែកជីកហ្វូណន តេជោ” ឱ្យសម្រេចបាននាពេលអនាគត់ ។

គម្រោង “ព្រែកជីកហ្វូណន-តេជោ” នេះតភ្ជាប់ផ្លូវទឹករវាងទន្លេទៅកាន់សមុទ្រកម្ពុជា ដោយ ឆ្លងកាត់ ខេត្តកណ្តាល តាកែវ កំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ “ព្រែកជីកហ្វូណន តេជោ” នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ប្រទេសកម្ពុជា ជាពិសេសវិស័យដឹកជញ្ជូន ដូចជាកាត់បន្ថយតម្លៃ ដឹកជញ្ជូន កាត់បន្ថយពេលវេលា ចម្ងាយ ការខូចខាតផ្លូវថ្នល់ ការកកស្ទះចរាចរណ៍ គ្រោះថ្នាក់ចរាចរណ៍ ក៏ដូចជា កាត់បន្ថយនីតិវិធីសម្រាប់នាវា និងបែបបទក្នុងការឆ្លងកាត់ទំនិញពីកម្ពុជាទៅសមុទ្រ ការបង្កើតតំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស ការអភិវឌ្ឍផែរណបថ្មីៗ ជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម ទេសចរណ៍ ជួយរំដោះទឹកជំនន់ក្នុងរដូវវស្សា ជួយបង្កើនផលត្រីទឹកសាបនៅតាមព្រែក អចលនទ្រព្យ និង ការវិនិយោគផ្សេងៗ ។ល។ និយាយជារួម គម្រោង “ព្រែកជីកហ្វូណន-តេជោ” នេះគឺជាគម្រោងបម្រើ ផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេសផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា ។

ដោយហេតុផលខាងលើនេះ យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្ត គម្រោង “ព្រែកជីកហ្វូណន-តេជោ” សូមឱ្យគម្រោងនេះអនុវត្តដោយរលូន និងជោគជ័យតាមការគ្រោងទុក។

#ប្រភពពីរដ្ឋបាលក្រុងខេមរភូមិន្ទ#

អត្ថបទផ្សេងទៀត

  • ហេង គីមឆន/
    25/05/2026

    ពិធីជួបសំណេះសំណាល និងប្រគល់គោគួរបាន (គោគួរបូន) ជានិម្មិតរូបចំនួន ៨៩ក្បាល ជូនដល់បងប្អូនប្រជាពលរដ្ឋឥស្លាម ក្រុង/ស្រុក ក្នុងខេត្តកោះកុង

  • ហេង គីមឆន/
    25/05/2026

    លោក ឡុង ពុទ្ធី ប្រធានមន្ទីរមុខងារសាធារណៈខេត្តកោះកុង និងលោកស្រី អ៊ុន ឆាលី អនុប្រធានការិយាល័យ ត្រួតពិនិត្យរដ្ឋបាល និងបៀវត្ស បានអញ្ជើញចូលរួមក្នុង សិក្ខាសាលាផ្សព្វផ្សាយ «ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រក្នុងវិស័យមុខងារសាធារណៈដំណាក់កាលទី៤ ឆ្នាំ២០២៥-២០២៨»

  • ហេង គីមឆន/
    25/05/2026

    លោក​ឧត្ដមសេនីយ៍​ត្រី​ នឹម​ ពិសី​ ស្នងការ​រង​ ផែនការ​ងារ​ធនធាន​មនុស្ស​ និង​លោក​វរសេនីយ៍ឯក​ ចាន់​ បូរី​ ស្នងការ​រង​ ផែនការ​ងារ​ភស្តុភារ​ និង​ហិរញ្ញវត្ថុ​ ដឹកនាំ​កម្លាំង​ជំនាញ​ពាក់ព័ន្ធ​ អញ្ជើញ​ចូលរួម​ក្នុង​កិច្ចប្រជុំផ្សព្វផ្សាយសេចក្តីណែនាំស្តីពីវិធានការអនុវត្តលេីការបេីកផ្តល់បៀវត្ស​ និងប្រាក់ឧបត្ថមគោលនយោបាយ ជូនមន្រ្តីនគរបាលជាតិកម្ពុជា

  • ហេង គីមឆន/
    25/05/2026

    ឯកឧត្តម នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យវឌ្ឍនភាព នៃការត្រៀមរៀបចំពិធីសម្ពោធស្តូបអនុស្សាវរីយ៍នយោបាយឈ្នះ ឈ្នះ កោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោកស្រី ទួត ហាទីម៉ា អភិបាល នៃគណៈអភិបាលស្រុកថ្មបាំង អញ្ជើញចូលរួមកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង

  • រដ្ឋបាលស្រុកថ្មបាំង/
    25/05/2026

    លោក អ៊ុំ វុទ្ធី ប្រធានការិយាល័យប្រជាពលរដ្ឋស្រុកថ្មបាំង បានចុះបើកប្រអប់សំបុត្រ នៅឃុំឫស្សីជ្រុំ និងឃុំតាទៃលើ នៃស្រុកថ្មបាំង