លោក សុខ ភិរម្យ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា រួមទាំងមន្ត្រីការងារសាលាស្រុក លោកស្រី ស្រី ពិនសោភា លោក ស៊ុយ ស៊ុនហេង អភិបាលរងស្រុក លោកស្រីនាយករងរដ្ឋបាលសាលាស្រុក លោកឃុំ និងក្រុមប្រឹក្សាឃុំពាមក្រសោប បានចុះសួរសុខទុក្ខគ្រួសារសព លោក គក់ គៀង ភេទប្រុស អាយុ ៥១ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិពាមក្រសោប១ ដែលបានទទួលមរណភាព ដោយគាំងបេះដូងលង់ទឹកក្នុងខណៈពេលដែលគាត់ចុះមុជទឹកដាំបង្គោលខ្យង កាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៨ និង៣០នាទីព្រឹក នៅចំណុចព្រែកប៉ែនរ៉ន ស្ថិតនៅក្នុងភូមិពាមក្រសោប១ ។
ដោយបាននាំយកនូវថវិកាឧបត្ថម្ភចំនួន ៣៣០,០០០រៀល និងទៃយទានមានអង្ករ៧០គ.ក្រ ទឹកបរិសុទ្ធ៤យួរ ទឹកត្រី១កេះ ត្រីខ១យួរ មី១កេះ ស្ករសរ២គ.ក្រ និងគ្រឿងឧបភោគបរិភោគ ១កញ្ចប់ ដែលជាអំណោយ៖
-លោក សុខ ភិរម្យ អភិបាលស្រុក ឧបត្ថម្ភ ១០០,០០០រៀល
-លោកស្រី ស្រី ពិនសោភា អភិបាលរងស្រុក ឧបត្ថម្ភ ៣០,០០០រៀល
-អនុសាខាកាកបាទក្រហមកម្ពុជាស្រុក ឧបត្ថម្ភ ១០០,០០០រៀល អង្ក២០.គ.ក្រ,ទឹកបរិសុទ្ធ៣យួរ និងគ្រឿងឧបភោគ បរិភោគ១កញ្ចប់
-លោក ណយ ឡេង មេឃុំពាមក្រសោប ឧបត្ថម្ភ ១០០,០០០រៀល
-ក្រុមការងារកាកបាទក្រហមកម្ពុជាឃុំពាមក្រសោប ឧបត្ថម្ភ អង្ករ៥០គ.ក្រ,ទឹកត្រី១កេះ,ទឹកស៊ីអ៊ីវ១យួរ,ត្រីខ១កេះ,មី១កេះ,ស្ករស២គ.ក្រ និងទឹកបរិសុទ្ធ១យួរ ។
វេលាម៉ោង៣:៣០នាទីរសៀល
ថ្ងៃសុក្រ ៦កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៣