លោក ហាក់ ស៊ីម អភិបាលរងស្រុក និងលោកស្រី គង់ វាសនា អនុប្រធានគណៈកម្មាធិការអនុសាខា សហការជាមួយក្រុមប្រឹក្សាឃុំពាមក្រសោប បានដឹកនាំក្រុមការងារមកទទួលទេយ្យទានព្រះគ្រូកុម្ភបវរមុនី សន អូន ជាព្រះគ្រូចៅអធិការស្តីទី វត្តព្រះធម្មសាគរារាម (ហៅវត្តពាមក្រសោប) ដែលបានបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោគ និងបច្ច័យក្នុងនោះរួមមានអង្ករ០៨បាវ ស្មើ៤០០គ.ក មីម៉ាម៉ា១០កេស ទឹកត្រី០៤កេស ទឹកត្រឡាច ០៣កេស ត្រីខ០៥យួរ ទឹកសុទ្ធថៃ០៦យួរ ទឹកខ្មែរ១០០យួរ និងថវិកា ៤០០,០០០រៀល ជូនអនុសាខាកាក បាទក្រហមកម្ពុជាស្រុកមណ្ឌលសីមា សម្រាប់យកមកចែកជូនប្រជាពលរដ្ឋជួបការលំបាកប្រចាំថ្ងៃ ។
ក្នុងឱកាសនោះលោកអភិបាលរងស្រុក និងលោកស្រីអនុ ប្រធានគណៈកម្មាធិការអនុសាខា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេនចំពោះ ព្រះតេជគុណ ព្រះគ្រូចៅ អធិការវត្តដែលមានទឹកព្រះទ័យជ្រះថ្លាបរិច្ចាគទេយ្យទានជាគ្រឿងឧបភោគបរិភោយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនអនុសាខាដើម្បីបម្រើសកម្មភាពមនុស្សធម៌របស់អនុសាខា ។
ថ្ងៃព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧
ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣