រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា អញ្ជើចុះសួរសុខទុក្ខ ១.លោក ឡុង ពុទ្ធី សមាជិកកាកបាទក្រហមប្រចាំមន្ទីរមុខងារសាធារណៈ ២.លោក កុក សំអាន អនុប្រធានកិត្តិយសអនុសាខាក្រុង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង

សាខា កក្រក ខេត្តកោះកុង៖ នៅព្រឹកថ្ងៃព្រហស្បត្តិ ទី១៩ ខែតុលា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យលោក ឈួន យ៉ាដា នាយកប្រតិបត្តិសាខា ដឹកនាំ ក្រុមប្រតិបត្តិសាខា អញ្ជើចុះសួរសុខទុក្ខ ១.លោក ឡុង ពុទ្ធី សមាជិកកាកបាទក្រហមប្រចាំមន្ទីរមុខងារសាធារណៈ ២.លោក កុក សំអាន អនុប្រធានកិត្តិយសអនុសាខាក្រុង កំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្តកោះកុង ។

ក្នុងឱកាសនេះ លោកនាយកប្រតិបត្តិសាខា និងក្រុមការងារ បានសម្តែងនូវការគោរព និងបានពាំនាំនូវប្រសាសន៍ផ្តាំ ផ្ញើសួរសុខទុក្ខ នឹករលឹកចំពោះរូបលោកទាំងពីរ ពីសំណាក់លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា ឯកឧត្តម ប៊ុន លើត ប្រធានកិត្តិយសសាខា ពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកជាឥស្សរជន បានលះបង់កម្លាំងកាយកម្លាំងចិត្តក្នុង បុព្វហេតុ ការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា កន្លងមក។

គណៈកិត្តិយស គណៈកម្មាធិការសាខា ក្រុមប្រតិបត្តិសាខា សូមគោរពជូនពរ លោកទាំងពីរ សូមមានសុខភាពល្អ ឆាប់ជាពីជំងឺរោគាព្យាធិទាំងឡាយ ទាំងពួង ដើម្បីជាម្លប់ដ៏ត្រជាក់ដល់កូនចៅ និងបន្តចូលរួមការងារមនុស្សធម៌ជាមួយសាខាកាកបាទក្រហមកម្ពុជា ខេត្តកោះកុង តទៅមុខទៀត ព្រមទាំងជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនតរៀងទៅ។

អត្ថបទទាក់ទង