រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជវុធហត្ថរយៈពេល៩ ខែទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣

នៅសាលប្រជុំបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី តាំង ឈុនស្រេង មេបញ្ជាការ បានដឹកនាំប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងវឌ្ឍនភាពការងារកងរាជវុធហត្ថរយៈពេល៩ ខែទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣ ដែលមានរបៀបវារៈដូចជា÷
១/ផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខ សុវត្ថិភាព និងរក្សាសណ្ដាប់ធ្នាប់សម្រាប់ដំណើរការពិនិត្យបញ្ជីឈ្មោះ ការចុះឈ្មោះបោះឆ្នោត និងការផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតឆ្នាំ២០២៣។
២/ផ្សព្វផ្សាយផែនការ ស្ដីពីកិច្ចការពារសន្តិសុខសុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់ និងសង្គ្រោះឧបទ្ទវហេតុផ្សេងៗ ក្នុងឱកាសបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឆ្នាំ ២០២៣។
៣/ផ្សព្វផ្សាយរបាយការណ៍ខែកញ្ញា ទិសដៅការងារ ខែតុលា ឆ្នាំ២០២៣ និងរបាយការណ៍ ៩ខែ ទិសដៅការងារត្រីមាសទី៤ ឆ្នាំ២០២៣។
ក្នុងពិធីប្រជុំនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកមេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក និងស្នាក់ការសន្តិសុខសរុបចំនួន៦១នាក់(នារី០៤នាក់)។
ក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ មេបញ្ជាការ បានមាន មតិបូកសរុបលទ្ធផលការងារកន្លងមក និងផ្សព្វផ្សាយនូវអនុសាសន៍របស់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដល់មេបញ្ជាការគ្រប់កងឯកភាព ត្រូវយកចិត្តទុកដាក់អនុវត្តនូវអនុសាសន៍ដែលមានខ្លឹមសារ ៧ចំណុច: គឺហូប ស្នាក់នៅ ស្លៀកពាក់ អប់រំរៀនសូត្រ ថែទាំសុខភាព សម្ភារមធ្យោបាយ និងកម្សាន្តសប្បាយ លើកទឹកចិត្ត ដោះស្រាយទុក្ខលំបាក៕
ថ្ងៃអង្គារ ១១ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ October 10, 2023

អត្ថបទទាក់ទង