រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញសម្របសម្រួល កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង

លោក អ៊ុក សុតា នាយករងរដ្ឋបាល សាលាខេត្តកោះកុង បានអញ្ជើញសម្របសម្រួល កិច្ចប្រជុំត្រួតពិនិត្យលើរបាយការណ៍ប្រចាំខែកញ្ញា និងលើកទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២៣ របស់រដ្ឋបាលខេត្តកោះកុង ។

លោកនាយករងរដ្ឋបាល សូមឱ្យលោក លោកស្រី ជានាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពចំណុះសាលាខេត្ត និងមន្ត្រីទទួលបន្ទុកការងាររបាយការណ៍ទាំងអស់ យកចិត្តទុកដាក់ពិនិត្យលើរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តប្រចាំខែកញ្ញា ឆ្នាំ២០២៣ និងលើកទិសដៅការងារប្រចាំខែតុលា ឆ្នាំ២០២៣ របស់មន្ទីរ អង្គភាព និងទីចាត់ការ។ ខ្ញុំសូមបញ្ជាក់ផងដែរថា លោក លោកស្រី ដែលបានតួនាទី ភារកិច្ច ក្នុងការរៀបចំរបាយការណ៍ត្រូវពិនិត្យ នៅលើផែនការដែលបានលើកឡើងក្នុងផែនការក្នុងខែមុន ដើម្បីមានមូលដ្ឋាន ក្នុងការវាស់វែងអំពីសមិទ្ធផល ដែលបានអនុវត្តបាន រឺមានការខ្វះខាត សម្រាប់អង្គភាពទាំងអស់។ មួយវិញទៀតអ្វីដែលបានលើកឡើង ក្នុងកិច្ចប្រជុំនេះ សូមលោក លោកស្រីទាំងអស់យកចិត្តទុកដាក់ឱ្យបានខ្ពស់បំផុត ដើម្បីចូលរួមក្នុងការកែសម្រួល នូវទិន្នន័យមួយចំនួន ដើម្បីមានការឯកភាពជាមុន ក្នុងន័យនេះ ជាការជម្រុញឱ្យរបាយការណ៍កាន់តែល្អប្រសើរ និងលទ្ធផលបន្ថែមទៀត។ មួយវិញទៀត ក្រុមការងាររដ្ឋបាលខេត្ត និងធ្វើការផ្សព្វផ្សាយអំពីរបាយការណ៍ ដែលបានកែសម្រួលរួច និងបានអនុម័តពីក្រុមប្រឹក្សាខេត្ត តាមរយៈគេហទំព័រ និងហ្វេសប៊ុកផ្លូវការរបស់រដ្ឋបាលខេត្តកោះកុងផងដែរ៕
ថ្ងៃសុក្រ ៧ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៣ October 6, 2023

អត្ថបទទាក់ទង