ព្រឹកថ្ងៃព្រហស្បតិ៍ ១០កេីត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០២០ លោក ឃឹម ច័ន្ទឌី អភិបាល និងជាប្រធានគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក បានដឹកនាំកិច្ចប្រជុំគណ:បញ្ជាការឯកភាពរដ្ឋបាលស្រុក ដែលមានការចូលរួមពី លោកនាយក នាយករងរដ្ឋបាលស្រុក លោកមេបញ្ជការ មេបញ្ជាការរង កងកម្លាំងប្រដាប់វុធទាំងបី ប្រធានមណ្ឌលសុខភាពគិរីសាគរ លោកមេឃុំកោះស្តេច មេឃុំភ្ញីមាស និងជំទប់ទី១ឃុំព្រែកខ្សាច់ សរុបសមាសចូលរួមមានចំនួន ១០ រូប។ របៀបវារ:រួមមាន÷
១.ពិភាក្សាការងារសន្តិសុខសណ្តាប់ធ្នាប់ អូប័រ ដឹកជញ្ជូនភ្ញៀវទេសចរណ៍
២.ពិភាក្សាផែនការការងារទប់ស្កាត់ការ រាលដាលនៃជំងឺឆ្លង Covid-19
៣.បញ្ហាផ្សេងៗ