លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក លោក អ៉ិន វិជ្ជា អនុប្រធានការិ.ផែនការ និងគាំទ្រឃុំ សង្កាត់ លោកមេឃុំទួលគគីរ ជំទប់ទី១ ជំទប់ទី២ ក្រុមប្រឹក្សាឃុំទាំងអស់ ស្មៀនឃុំ នាយកសាលាបឋមសិក្សាទួលគគីរ នាយកសាលាបឋមសិក្សា ទៀ បាញ់ តាចាត និងតំណាងប្រជាពលរដ្ឋចំនួន០៣ នាក់ បានចូលរួមកិច្ចប្រជុំរួមសកម្មភាពគណនេយ្យភាពសង្គម ក្នុងគោលបំណងដេីម្បីបង្កេីតផែនការសកម្មភាពរវាងអ្នកផ្ដល់សេវា និងបង្កេីតគណៈកម្មការតាមដាននូវផែនការរួមគណនេយ្យភាពសង្គម ដោយមានគាំទ្របច្ចេកទេសដោយអង្គការដៃគូសម្រាប់ការអភិវឌ្ឍន៍ (PFDA) ។
នៅសាលាឃុំទួលគគីរ
វេលាម៉ោង៨:០០នាទីព្រឹក
ថ្ងៃសុក្រ ៧រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣