រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អ៉ឹង គី ជំទប់ទី១ឃុំកោះកាពិ បានសហការណ៏ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះរៀបចំសន្ថិសុខសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងពិធីកាន់បិណ្ឌ វេនទី០៦ នៅវត្ត សុវណ្ណបពត៌ និងវត្តគិរីវង្គត់ នៃឃុំកោះកាពិ ។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនិងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ លោក អ៉ឹង គី ជំទប់ទី១ឃុំកោះកាពិ បានដឹកនាំកម្លាំងប្រជាការពារឃុំ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ចុះរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ល្បាតការពារសុខសុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងពិធីកាន់បិណ្ឌ វេនទី០៦ នៅវត្តសុវណ្ណបពត៌ (ហៅវត្តកោះកាពិ) និងវត្តគិរីវង្គត់ (ហៅវត្តកោះស្រឡៅ) ដែលស្ថិតនៅក្នុងឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។

អត្ថបទទាក់ទង