រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី​ អុី​ នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា អំពីសមិទ្ធផលនានា នៃការអនុវត្តគម្រោង ជម្រើសដឹកនាំដោយស្ត្រីដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា​ ដោយបណ្តាញស្រ្តីឆ្នេីមខេត្តកោះកុង

លោកស្រី​ អុី​ នារីនេត​ អភិបាលរង នៃគណៈអភិបាលខេត្ត​ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា អំពីសមិទ្ធផលនានា នៃការអនុវត្តគម្រោង ជម្រើសដឹកនាំដោយស្ត្រីដើម្បីបន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ នៅប្រទេសកម្ពុជា​ ដោយបណ្តាញស្រ្តីឆ្នេីមខេត្តកោះកុង ។

ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​ លោក​ស្រី​ អភិបាល​រង​ខេត្ត​ បបានអញ្ជេីញទស្សនាសមិទ្ធផលមានដូចជា :
១.ស្ថានីយសូឡា ដែលប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យស្ថិតនៅភូមិតាធង ឃុំដងពែង
២.រោងចក្រផលិតស្រកីដូង ស្ថិតនៅភូមិជ្រោយស្វាយ​ ឃឃុំជ្រោយស្វាយ
៣.ស្នាក់ការ​ និងប៉មនៅសហគមន៍នេសាទឃុំជ្រោយស្វាយ និង​
ទី៤.​សហគមន៍ត្រពាំងព្រិះ។ 

ក្នុង​ឱកាស​នោះ​ដែរ​ លោក​ស្រី​ បានលេីកទឹកចិត្តឱ្យក្រុមស្រ្តីឆ្នេីមខិតខំពង្រីកសកម្មភាពមនុស្សធម៌បន្ថែមទៀត​ និង​ត្រូវ​មានកិច្ចសហការល្អ ជាមួយអ្នកពាក់ព័ន្ធ​ ជាពិសេស​​អង្គការដៃគូ​ សូម​បន្តជួយ​គាំទ្រ​ទាំង​ថវិកា​ និងបច្ចេកទេសក្តី​ ដល់ក្រុមស្រ្តីឆ្នេីមបន្ថែមទៀត​ ដេីម្បីឱ្យសកម្មភាពការងារក្រុមស្ត្រីឆ្នេីមកាន់តែរីកចម្រេីនបន្ថែមទៀត៕
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023

អត្ថបទទាក់ទង