មន្ទីរឧស្សហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកោះកុង បានរៀបចំវគ្គសិក្ខាសាលាស្តីពី “វិធីសាស្រ្តអភិវឌ្ឍន៍ផលិតភាព និងគុណភាព " ។
វគ្គសិក្ខាសាលានេះមានសារះសំខាន់ជួយអោយមានដំណើរការនូវស្តង់ដារការងារ និងអាជីវកម្ម ដើម្បីចែករំលែកបទពិសោធន៍ ចំណេះដឹង អាជីកម្មដល់ម្ចាស់ក្រុមហ៊ុនសហគ្រាស និងសិប្បកម្ម នៅក្នុងខេត្តកោះកុង រយៈពេល ១ថ្ងៃពេញ។
ដោយមានការសហការជាមួយរដ្ឋបាលខេត្តកោះកុង កម្មវិធីនេះធ្វើនៅទីតាំងមហោស្រពខេត្តកោះកុង ។
ក្នុងវគ្គសិក្ខាសាលានេះផងដែរដោយមានការចូលរួមពី ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍,មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តចំនួន៣គឺខេត្តកំពង់ស្ពឺ,ខេត្តតាកែវ ខេត្តព្រះសីហនុ ,មជ្ឈមណ្ឌលផលិតភាពជាតិ, លោក ស្រេង ហុង អភិបាលរងនៃគណ:អភិបាលខេត្តកោះកុង តំណាងលោកជំទាវអភិបាលខេត្តកោះកុង,ម្ចាស់/តំណាងសហគ្រាស សិប្បកម្ម និងអង្គភាពពាក់ព័ន្ធនានា។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការ ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើង នៅថ្ងៃទី ៥ខែតុលា ឆ្នាំ២០២៣ នេះថា គោលដៅរបស់ក្រសួង គឺចង់ផ្សព្វផ្សាយការយល់ដឹង ពីវិធីសាស្រ្តបែបសាមញ្ញៗ ដែលមានទ្រីស្តី(ស៣)។ ស៣ មានដូចជា ការសម្រិតសម្រាំង សណ្តាប់ធ្នាប់ សម្អាត ស្តង់ដារ និងស្ថិតស្ថេរ ឈានទៅរកឧត្តមភាពទៅអនាគត ។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានមើលឃើញថា ក្រុមហ៊ុន សហគ្រា អាជីវកម្ម និងសិប្បកម្មនៅក្នុងប្រទេសកម្ពុជា អាចផលិតផលិតផលនានាបាន ខណៈមួយចំនួនធំ មិនទាន់មានស្តង់ដារគុណភាពល្អ នៅឡើយទេ ដែលទាមទារឱ្យមានការពង្រឹង និងគុណភាពប្រកួតប្រជែងនៅលើទីផ្សារក្នុងស្រុក និងក្រៅប្រទេស បន្ថែមទៀត។
ឯកឧត្តម ភោគ សុវណ្ណរិទ្ធ បានលើកឡើងបន្តថា ការពង្រឹងការតាមដាន ត្រួតពិនិត្យ និងការវាយតម្លៃ លើការអនុវត្តគោលនយោបាយយុទ្ធសាស្រ្ត ដែលបានដាក់ចេញ ស្របតាមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្ម ឆ្នាំ២០១៥–២០២៥ ប្រកបដោយទស្សនវិស័យ ក្នុងការលើកកម្ពស់ ផលិតភាពដល់ក្រុមហ៊ុន រោងចក្រ សហគ្រាសធុនតូច និងមធ្យម និងសិប្បកម្ម ព្រមទាំងលើកទឹកចិត្ត ក្នុងការបង្កើនផលិតភាព សម្រាប់អាជីវកម្ម សេវាកម្មរបស់ពួកគាត់ ឲ្យមានការរីកចម្រើន ដូចបណ្តាប្រទេសអភិវឌ្ឍន៍នានា នៅក្នុងតំបន់ និងពិភពលោក។
លោក ស្រេង ហុង អភិបាលរងខេត្តកោះកុង ក៏បានចាត់ទុកវគ្គសិក្សាពីវិធីសាស្រ្តផលិតភាព និងគុណភាពលក្ខណៈសាមញ្ញនេះ ជាមូលដ្ឋានគន្លឹះចាំបាច់ សម្រាប់ភាពជោគជ័យដល់មន្ត្រីរាជការ ម្ចាស់ក្រុមហ៊ុន រោងចក្រ សហគ្រាស និងសិប្បកម្ម ។ លោកអភិបាលរងខេត្ត បានបន្ថែមថា រដ្ឋបាលខេត្តកោះកុង ដែលជាកន្លែងមានសក្តានុពលវិស័យឧស្សាហកម្ម មួយផងដែរ។ ខេត្តបានឆ្លើយតបនឹងបញ្ហាប្រឈម ដែលកំពុងកើត មានឡើង ក្នុងវិស័យឧស្សាហកម្ម និងវិស័យផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា និងពិភពលោក។ ដូចនេះ ខ្ញុំសូមជំរុញឱ្យមានកម្មវិធីដ៏មានសារប្រយោជន៍នេះ ជាបន្តបន្ទាប់ទៀត នៅក្នុងខេត្តកោះកុង ដើម្បីលើកកម្ពស់ផលិតភាព នៅក្នុងក្រុមហ៊ុន រោងចក្រ សហគ្រាស សិប្បកម្ម និងសេវាកម្ម ប្រកបដោយប្រសិទ្ធភាព និងចីរភាព។ ក្រោមពាក្យស្លោក«វិធីសាស្ត្រអភិវឌ្ឍន៍ផលិតភាព» គឺជាវិធីសាស្ត្រជួយកាត់បន្ថយចំណាយលើថ្លៃដើមផលិត។ ហេតុនេះ សូមអង្គសិក្ខាសាលាទាំងអស់ កុំយល់ថា ការចំណាយលើថ្លៃដើមផលិតខ្ពស់ គឺបណ្ដាលមកពីការឡើងថ្លៃវត្ថុធាតុដើម និងធាតុផ្សំផ្សេងៗ តែយើងមិនបានដឹងពីភាពខ្ជះខ្ជាយ នៅក្នុងមូលដ្ឋានផលិតកម្ម ដែលវាកើនការចំណាយលើថ្លៃដើមផលិត ខាតបង់ប្រាក់ចំណេញ ដោយមិនដឹងខ្លួន។
លោក ខ្លឹម គគីរ ប្រធានមន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ខេត្តកោះកុង យល់ថា សិក្ខាសាលាដ៏មានសារៈសំខាន់ នឹងផ្តល់ជាមូលដ្ឋានមួយ ដល់ម្ចាស់អាជីវកម្ម ក្រុមហ៊ុន និងសិប្បកម្ម ក្នុងខេត្ត ដើម្បីបន្តអភិវឌ្ឍន៍វិស័យឧស្សហកម្មនៅកម្ពុជា។
លើសពីនេះ លោកប្រធាន បានលើកទឹកចិត្តនិងជំរុញដល់ម្ចាស់ក្រុមហ៊ុនខាងលើ បន្តរៀនសូត្របានដោយខ្លួនឯងបន្ថែម តាមរយៈការរៀន តាមប្រព័ន្ធអនឡាញ ហើយវិធីសាស្រ្ត ស៥ និងបង្កើនភាពទូលំទូលាយ នៃការអនុវត្តគ្រប់ទីកន្លែង និងគ្រប់ស្ថានភាពទាំងអស់ ដែលអាចធ្វើឲ្យសម្រេចបាននូវ ចក្ខុវិស័យ បេសកកម្ម និងគោលបំណង របស់អង្គភាពរៀងៗខ្លួន។
=======✓✓=======
ថ្ងៃព្រហស្បតិ៍ ៦ រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣