រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស នៅស្រុកថ្មបាំង!

លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ចូលរួមក្នុងកម្មវិធីផ្សព្វផ្សាយ ស្ដីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមប្រធានបទ៖

-ការធ្វើចំណាកស្រុកដោយសុវត្ថិភាព និងអំពើជួញដូរមនុស្ស

-ច្បាប់ទប់ស្កាត់ការរំលោភសេពសន្ថវៈ និងការធ្វើចំណាកស្រុកដោយប្រថុយប្រថាន

ដែលមានលោកស្រីវរសេនីយ៍ឯក ពេជ្រ ស្រីពី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស ការពារអនីតិជន និងការងារយេនឌ័រ និងជាអនុប្រធានអចិន្ដ្រៃយ៍ លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរខេត្ត អញ្ជើញជាអធិបតី នៅស្រុកថ្មបាំង។

កម្មវិធីផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងដល់អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ លោកគ្រូអ្នកគ្រូ ប្អូនៗយុវជន សិស្សានុសិស្ស បានយល់ដឹង កាន់តែច្បាស់ថាអ្វីទៅជាអំពើជួញដូរមនុស្ស ការរត់ពន្ធមនុស្ស ច្បាប់រំលោភសេពសន្ថវៈ ផលវិបាកនៃការធ្វើចំណាកស្រុកមិនស្របច្បាប់ និងត្រូវចេះការពារខ្លួនមុនចាក់ចេញទៅធ្វើការនៅក្រៅប្រទេសជៀសវាងចាញ់បោកគេ និងអត្ថប្រយោជន៍នៃការធ្វើចំណាកស្រុកដោយស្របច្បាប់ ជាពិសេសត្រូវពិចារណាឱ្យបានច្បាស់មុនចាកចេញទៅធ្វើការជាមួយក្រុមហ៊ុនណាមួយ ថាតើពិតជាទៅជាមួយក្រុមហ៊ុនស្របច្បាប់ដែរឬទេ និងមានលេខទូរស័ព្ទទំនាក់ទំនងពេលមានបញ្ហាផ្សេងៗកំឡុងពេលបំពេញការងារនៅក្រៅប្រទេស។

ថ្ងៃព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣

#មន្ទីរកិច្ចការនារីខេត្តកោះកុង

អត្ថបទទាក់ទង