រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព និងលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពនៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣

លោក ហាក់ ឡេង អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាប្រធានលេខាធិការដ្ឋានគណៈបញ្ជាការឯកភាព និងលេខាធិការដ្ឋានក្រុមប្រឹក្សាប្រឡងប្រណាំងអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្តិភាពនៃរដ្ឋបាលខេត្ត បានដឹកនាំកិច្ចប្រជុំប្រចាំខែកញ្ញា ដើម្បីត្រួតពិនិត្យលទ្ធផលការងារ និងរបាយការណ៍ប្រចាំខែកញ្ញា ឆ្នាំ២០២៣។

ក្រោយពីបានត្រួត្យពិនិត្យលទ្ធផលការងារ ដែលបានដាក់ចេញកាលពីខែមុន លោកអភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន បានដាក់ចេញទិសដៅមួយចំនួនជូនដល់មន្ទីរ អង្គភាពជំនាញ និងរដ្ឋបាលក្រុង ស្រុក ដូចខាងក្រោម៖
១-ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព លេខ ០១គនប របស់រាជរដ្ឋាភិបាល
២-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវដឹកនាំអនុវត្តឱ្យបានទៀងទាត់នូវរបបប្រជុំប្រចាំខែ ដើម្បីត្រួតពិនិត្យលទ្ធផលកិច្ចប្រតិបត្តិការ និងដាក់ចេញផែនការ វិធានការ  អនុវត្តជាក់ស្តែងក្នុងរង្វង់សមត្ថកិច្ចទទួលខុសត្រូវរបស់ខ្លួន។
៣-អនុវត្តតាមអនុសាសន៍ បទបញ្ជាណែនាំ របស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ ទន្រ្ទានយកដីព្រៃ ធ្វើជាកម្មសិទ្ធិ។
៤-បន្តសហការ ជាមួយមន្ទីរអង្គភាព អាជ្ញាធរមូលដ្ឋាន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ ទប់ស្កាត់ បទល្មើសធនធានធម្មជាតិ។
៥-ប្រមូលផ្តុំក្តាប់សភាពការណ៍ បទល្មើសទូទាំងខេត្ត ក្នុងការធ្វើការវិភាគវាយតម្លៃ ឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ចេញចេញនូវវិធានការ បង្ការ ឲ្យមានប្រសិទ្ធភាព ពិសេសអំពើជួញដូរមនុស្ស គ្រឿងញៀន និងអំពើកេងប្រវ័ញ្ចកម្លាំងពលកម្មនានា
៦-បន្តសហការជាមួយ ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ និងបន្ទប់ជួល ដើម្បីប្រមូលព័ត៌មាន និងទិន្នន័យជនបរទេសស្នាក់នៅរយៈពេលខ្លី ងាយស្រួលក្នុងការគ្រប់គ្រង ថែរក្សា សន្តិសុខ។
៧-សហការជាមួយមន្ទីរអប់រំ យុវជន និងកីឡា ដើម្បីបន្តចុះតាមដានសិស្សានុសិស្ស គេចម៉ោងសិក្សា នៅតាមទីតាំងហានិភ័យ ដើម្បីយកមកអប់រំ ណែនាំ។
៨-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ បន្តពង្រឹងការគ្រប់គ្រងការលែងសត្វពាហនៈពាសវាលពាសកាល នៅតាមទីប្រជុំជន និងទីសាធារណៈ។
៩-គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក និងសមត្ថកិច្ចពាក់ព័ន្ធ ធានារក្សានូវសុខសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ក្នុងឱកាសពិធីថ្ងៃកាន់បិណ្ឌ ថ្ងៃភ្ជុំបិណ្ឌ និងពិធីបុណ្យផ្សេងៗ។
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023
បិណ្ឌ ៥ (Ben 5)

អត្ថបទទាក់ទង