រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៥ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តគិរីសាគរ

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្ត បានអញ្ជើញប្រារព្ធពិធីបុណ្យកាន់បិណ្ឌទី៥ ក្នុងព.ស.២៥៦៧ គ.ស.២០២៣ នាពុទ្ធសីមាវត្តគិរីសាគរ ដោយបានប្រារព្ធពិធីបូជាគ្រឿងសក្ការៈថ្វាយព្រះព្រះពុទ្ធរូប នមស្ការថ្វាយបង្គំព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត និងសម្ដែងព្រះធ៌មទេសនា លុះព្រឹកឡើងនិមន្តព្រះសង្ឃសូត្របរាភវសូត្រ ប្រគេនយាគូរដល់ព្រះសង្ឃ និងថ្ងៃត្រង់វេរវារកភត្ត និងទេយ្យទានមានចតុបច្ច័យជាដើម បវរណាប្រគេនព្រះសង្ឃអង្គសាវ័ក ដើម្បីឧទ្ទិសផល្លាអានិសង្ឃ ដែលកើតឡើងពីពុទ្ធបូជា ធម្មបូជា និងសង្ឃបូជា ជូនដល់បុព្វការីជន មានមាតាបិតាជីដូន ជីតា ញាតិការទាំង៧សន្តាន ព្រមទាំងបុព្វការីជនអ្នកស្នេហាជាតិ ដែលបានពលីជីវិតដើម្បីការជាតិមាតុភូមិ សូមបានបដិសន្ធិវិញ្ញាណក្នុងសុគតិភព ។
មួយវិញទៀត សូមផល្លាអានិសង្ឃ នៃបុណ្យកាន់បិណ្ឌនេះ បានជូនដលបងប្អូនកូនក្មួយ អ៊ុំ ពូ មីង យាយតា ប្រជាពលរដ្ឋជួបតែព្រះពុទ្ធពរ៤គឺ៖ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតទៅជាបការៈដ៏ទៃឡើង៕
ថ្ងៃពុធ ៥ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ October 4, 2023

អត្ថបទទាក់ទង