រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក ពេជ្រ ស៊ីយុន ប្រធានមន្ទីរ រ៉ែ និងថាមពលខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងធ្វើស្ពានឈើ ធ្វើផ្ទះលំហែលក្ខណ:គ្រួសារ និងបូមខ្សាច់មួយកន្លែងរបស់ អ៊ុក នារតី ស្ថិតនៅចំណុចណាណៃ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង

លោក ប៉ែន ប៊ុនឈួយ អភិបាលរងស្រុក និងលោក ពេជ្រ ស៊ីយុន ប្រធានមន្ទីរ រ៉ែ និងថាមពល បានដឹកនាំក្រុមការងារចុះពិនិត្យទីតាំងធ្វើស្ពានឈើ ធ្វើផ្ទះលំហែលក្ខណ:គ្រួសារ និងបូមខ្សាច់មួយកន្លែងរបស់ អ៊ុក នារតី ដោយមានការចូលរួម លោក ថាន់ វីណៃ នាយករងរដ្ឋបាលសាលាស្រុក សមាជិកក្រុមប្រឹក្សាឃុំប៉ាក់ខ្លង មន្រ្តីការិ.ដនសភស្រុក លោកមេភូមិកោះប៉ោ និងម្ចាស់ដី ស្ថិតនៅចំណុច (ណាណៃ) នៅភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ជាលទ្ធផលការចុះពិនិត្យជាក់ស្តែងឃើញថា -មានសាលាកបត្រពត៌មាន ០១ លេខ ២៧៦ ចុះថ្ងៃទី១២ ខែកុម្ភ: ឆ្នាំ២០២៣ - ស្ពានឈើនេះមានប្រវែង ៥៣ម៉ែត្រ ទទឹង ១.២ម៉ែត្រជើងបុកស្មាច់ ក្រាលជំនៀរឈើ

  • មិនមានការកាប់ព្រៃកោងកាង
  • នៅលើដីមានដើមដូង ប្រហែល១០០ដើម
    -ទីតាំងដីនេះមានចាក់ដីល្បាយខ្សាច់ប្រហែល ១០គីប
    -ផែនេះជាផែចាស់ ត្រូវបានរុះរើ ធ្វើថ្មី
    -មានការជុសជុលខ្ចុសមានការប្រក់ស័ង្កសីចាស់ចំនួន ៤ ខ្នង ហើយខ្ចុសនីមួយៗមានទំហំ៤គុណ៤ ហើយគ្មានជញ្ជាំង
    -ខ្ចុសដាំបាយចំនួន ១ខ្នងហើយជញ្ជាំងបាំងដោយតង់កៅស៊ូចាស់់
  • ទ្រុងមាន់ប្រក់ស័ង្កសី និងគ្មានជញ្ជាំង
  • ទូកអាជីវកម្មបូមខ្សាច់ធន់តូចដែលមានកំលាំង ២៤សេះ ។
  • កាលពី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រុមការងារអាជ្ញាធរស្រុក និងមន្ទីរបរិស្ថានខេត្តបានបានណែនាំលើកទី១ ដល់ម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាពជុសជុល ខ្ចុស និងសកម្មភាពបូមខ្សាច់ ។ - នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ វេលាម៉ោង៣:៣០នាទីរសៀល អាជ្ញាធរស្រុក និងមន្ទីររ៉ែ និងថាមពល បានណែនាំម្ចាស់ទីតាំងអោយបញ្ឈប់សកម្មភាព ទាំងអស់ ហើយត្រូវធ្វើសុំច្បាប់ បើសិនចង់ធ្វើសកម្មភាពអ្វីមួយ ទៅអាជ្ញាធរស្រុក មន្ទីរពាក់ព័ន្ធ ហើយម្ចាស់ទីតាំងបានឯកភាពយល់ព្រម តាមការណែនាំក្រុមការងារ ហើយមិនមានសកម្មភាពអ្វីនោះទេ ។
    ថ្ងៃអង្គារ​ ៤រោច​ ខែភទ្របទ​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ ត្រូវនឹងថ្ងៃទី០៣ ខែតុលា​ ឆ្នាំ២០២៣

អត្ថបទទាក់ទង