រដ្ឋបាលឃុំកោះស្ដេច
តាមការចាត់តាំងរបស់លោក សាយ ហេង មេឃុំកោះស្ដេច លោក ស៊ន ស្រិញ ជំទប់ទី១ បានអញ្ជេីញជាអធិបតីក្នុងកិច្ចប្រជុំស្ដីពី គម្រោងសាកល្បងការកាត់បន្ថយប្លាស្ទិកសមុទ្រ និងមានការចូលរួមជាគណៈអធិបតីពីលោក អ៉ីនរីកូ បារីលលី ប្រធានគម្រោងប្លាស្ទិកសមុទ្រ ដែលរៀបចំឡេីងដោយអង្គការសត្វព្រៃ និងរុក្ខជាតិអន្តរជាតិ (Fauna & Flora) ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាឃុំ អនុភូមិកោះស្ដេច ក្រុមការងារគម្រោងប្លាស្ទិកសមុទ្រ និងប្រជាពលរដ្ឋចូលរួមសរុបចំនួន១៤នាក់ ស្រី០៨នាក់ ស្ថិតនៅសាលាឃុំកោះស្ដេច ស្រុកគិរីសាគរ ខេត្តកោះកុង។
ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣