រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ការិយាល័យជំនាញនៃមន្ទីរបរិស្ថានខេត្តកោះកុង បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយ ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅសាលាបឋមបឹងឃុនឆាង

ថ្ងៃអង្គារ ៤រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៣ ។

ក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានចុះធ្វើយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្លាស្ទិកទេ» និង «យើងរួមកម្លាំងគ្នា ការពារបរិស្ថានកម្ពុជា» បានចំនួន ១សាលា គឺ សាលាបឋមសិក្សាបឹងឃុនឆាង ស្ថិតនៅក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ។

ដោយយុទ្ធនាការផ្សព្វផ្សាយនេះមានការចូលរួមពី÷

-នាយកសាលាឈ្មោះ ទ្រី វិបុល ចំនួន ១នាក់

-លោកគ្រូ-អ្នកគ្រូចំនួន ៩នាក់ (ស្រី ៣នាក់)

-សិស្សានុសិស្ស សរុប ៩៥នាក់ (ស្រី ៤២នាក់)

គោលបំណង៖

ដើម្បីឱ្យលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស ក្នុងសាលានេះ បានស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក និងធ្វើការចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្នុងខេត្តកោះកុង និងក្នុងប្រទេសកម្ពុជា យ៉ាងតិច១សប្តាហ៍ ឱ្យបាន១ថ្ងៃ ២សប្តាហ៍ ឱ្យបាន២ថ្ងៃ រហូតដល់ឈប់ប្រើប្រាស់ទាំងស្រុងនាពេលអនាគត់ ។

អត្ថបទទាក់ទង