លោកស្រី សុខ សុធាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត ចូលរួមក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារដែលសម្រេចបាននាពេលកន្លងមករបស់មន្ទីរកិច្ចការនារីរាជធានី-ខេត្ត និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងទិសដៅការងារដែលត្រូវអនុវត្តបន្ត ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ដ្រីក្រសួងកិច្ចការនារី ក្នុងគោលបំណងដើម្បីធានាប្រសិទ្ធភាព និងនិរន្ដរភាពការងាររបស់មន្ទីរកិច្ចការនារី និងមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី ឱ្យស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានសមាសភាពចូលរួម ប្រធានមន្ទីរកិច្ចការនារីទាំង២៥ រាជធានី-ខេត្ត អនុប្រធានប្រចាំការ អនុប្រធានមន្ទីរទទួលបន្ទុកការងារមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រី និងប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍ស្ដ្រីទាំង១៤ខេត្ត នៅទីស្ដីការក្រសួងកិច្ចការនារី។
ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣