នៅវេលាម៉ោង២.០០រសៀល លោក ពេជ្រ ឆលួយ ប្រធានក្រុមប្រឹក្សាស្រុក និងលោកស្រី ទួត ហាទីម៉ា អភិបាលស្រុក បានអមដំណើរលោកស្រី អ៉ី នារីនេត អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងលោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញចុះសួរសុខទុក្ខគ្រួសារកុមារដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងស្លាប់ និងបាននាំយកអំណោយជូនដល់គ្រួសាររងគ្រោះ រួមមាន អង្ករ មី ទឹកត្រី ទឹកសុទ្ធ ស្កសរ អំបិល ប៊ីចេង ថវិកាចំនួន ១.០០០.០០០រៀល និងថវិកាក្រុមប្រឹក្សាឃុំចំនួន ១៦០.០០០រៀល ស្ថិតនៅភូមិទ័ពឃ្លៃ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុង។
ថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣