ថ្ងៃចន្ទ ៣រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣
ក្រុមការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន បានចុះធ្វើការយុទ្ធនាការផ្សព្វផ្សាយស្ដីពី ការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិកទេ» បានចំនួន ៥សាលា ក្នុងនោះរួមមាន៖១.អនុវិទ្យាល័យពាមសោប១
-លោកនាយកសាលាចំនួន ១នាក់
-លោកគ្រូ ២នាក់
-សិស្សានុសិស្សចំនួន ២៥នាក់ (ស្រី ១២នាក់)
២.សាលាបឋមសិក្សាកោះកាង
-លោកនាយកសាលាចំនួន ១នាក់
-លោកគ្រូ-អ្នកគ្រូ ចំនួន៧នាក់ (ស្រី ៤នាក់)
-សិស្សានុសិស្សចំនួន ២០០នាក់ (ស្រី ៨៥ នាក់)
៣.សាលាមតេយ្យកោះកុង
-លោកនាយកសាលាចំនួន ១នាក់
-លោកគ្រូ-អ្នកគ្រូចំនួន ២នាក់ (ស្រី ១នាក់)
-សិស្សានុសិស្សចំនួន ៣០នាក់ (ស្រី ១៩នាក់) ស្ថិតនៅក្នុងភូមិពាមក្រសោប១ ឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង
៤.សាលាបឋមសិក្សា មនូរុសអៀហសាន ភូមិ៤
-លោកនាយកសាលាចំនួន ១នាក់
-លោកគ្រូ-អ្នកគ្រូចំនួន ១០នាក់ (ស្រី ២នាក់)
-សិស្សានុសិស្សចំនួន ១៨២នាក់ (ស្រី ១១០នាក់) ស្ថិតនៅភូមិដងទង់ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង
៥.សាលាបឋមសិក្សាមណ្ឌលសីមារាម
-លោកនាយកសាលាចំនួន ១នាក់
-លោកគ្រូ-អ្នកគ្រូចំនួន ៥នាក់ (ស្រី ៣នាក់)
-សិស្សានុសិស្សចំនួន ២៤២នាក់ (ស្រី ១១៦នាក់) ស្ថិតនៅក្នុងភូមិនាងកុក ឃុំប៉ាកខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង
គោលបំណង
ដើម្បីអោយយលោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស បានស្វែងយល់ពីផលប៉ះពាល់នៃសំណល់ប្លាស្ទិក និងធ្វើការចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្នុងខេត្តកោះកុង និងក្នុងប្រទេសកម្ពុជា យ៉ាងតិច១សប្តាហ៍ ឱ្យបាន១ថ្ងៃ ២សប្តាហ៍ ឱ្យបាន២ថ្ងៃ រហូតដល់ឈប់ប្រើប្រាស់ទាំងស្រុងនាពេលអនាគត់ ។