នៅសាលាឃុំប្រឡាយ លោក សុខ ខ្មៅ មេឃុំប្រឡាយ បានដឹកនាំបើកកិច្ចប្រជុំ ស្ដីពី ការការពារសណ្ដាប់ធ្នាប់ក្នុងទីវត្តអារាម និងបែងចែកកម្លាំងប្រជាការពារយាម បានជូនថវិកាចំនួន៤៨០.០០០រៀលគត់ ដល់ប្រជាការពារចំនួន១២នាក់ មួយនាក់ទទួលបាន៤០.០០០រៀលគត់។ សមាសភាពចូលរួម
– ក្រុមប្រឹក្សាឃុំប្រឡាយ
– មន្រ្តីនគរបាលប៉ុស្ដិ៍ឃុំប្រឡាយ
– លោកមេភូមិ អនុភូមិទាំង ៤ភូមិនិងប្រជាការពារឃុំប្រឡាយអ្នកចូលរួមចំនួន ១៩នាក់ ស្រី ០១នាក់





ថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣
