រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

ឯកឧត្តម មុំ មាលិកា និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្ត អញ្ជើញកាន់បិណ្ឌទី៣ នៅវត្តសាគររាម ហៅវត្តពាមក្រសោប

ព្រឹកថ្ងៃចន្ទ ៣ រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តមមុំ មាលិកា ទីប្រឹក្សាក្រសួងព័ត៌មាន និងជាប្រធានមន្ទីរព័ត៌មានខេត្តកោះកុង និងថ្នាក់ដឹកនាំព្រមទាំងមន្ត្រីរាជការនៃមន្ទីរព័ត៌មាន បានអញ្ជើញកាន់បិណ្ឌទី នៅវត្តសាគររាម ហៅវត្តពាមក្រសោប ស្ថិតក្នុងឃុំពាមក្រសោប ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។

     ស្ថិតនៅក្នុងទិវាប្រកប​ដោយសេចក្ដីជ្រះថ្លាក្រៃលែង នៃពិធីឆ្លងកាន់បិណ្ឌវេនទី៣ ដែរជាវេនរបស់ មន្ទីរព័ត៌មានខេត្តកោះកុង នៃពិធីបុណ្យភ្ជុំបិណ្ឌ តាមគន្លង​ព្រះពុទ្ធសាសនា និងប្រពៃណី​ទំនៀមទំលាប់​ដូនតាខ្មែរ​នាឱកាសនោះ ឯកឧត្តម មុំ មាលិកា និងលោកជំទាវ ព្រមទាំងបុត្រី ហើយនឹងថ្នាក់ដឹកនាំមន្ត្រីរាជការនៃមន្ទីរព័ត៌មានខេត្តកោះកុង បានអញ្ជើញបូជា ទៀន ធូប ផ្កា ភ្ញី និងគ្រឿងសក្ការៈបូជា បច្ច័យ ទេយ្យទាន ជ្រោចទឹក រាប់បាត្រ ថ្វាយ​ព្រះរតនត្រ័យ ព្រះពុទ្ធ ព្រះធម៌ និងព្រះសង្ឃ ​និងមួយអន្លើថ្វាយវត្ថុសក្ដិសិទ្ធក្នុងលោក ទេព្តា​អភិបាលរក្សាទីអារាម វត្តសាគររាម ហៅវត្តពាមក្រសោប ដើម្បីសុំសេចក្តីសុខចំរើន និងដើម្បី​ធ្វើបុណ្យឧទ្ទិសកុសល​ជូន​ដួង​វិញ្ញាណក្ខន្ធ​ លោក​អ្នកមានគុណបុព្វការីជន បុព្វបុរស​ជាតិ​ មន្ត្រីរាជការ យុទ្ធជន យុទ្ធនារី ដែលបានពលី និងទទួលមរណភាពទៅ​កាន់លោកខាងមុខ ។

អត្ថបទទាក់ទង