តាតៃក្រោម,ថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
លោកស្រី អ៊ុក កន្និកា ជំទប់ទី១ឃុំតាតៃក្រោម បានដឹកនាំអ្នកអនុវត្តន៍សំខាន់ៗ នៃគម្រោងអាហាររូបត្ថម្ភនៅកម្ពុជា ឃុំតាតៃក្រោម ចូលរួមវគ្គហ្វឹកហ្វឺន សមត្ថភាពការងារ ដែលដឹកនាំសម្របសម្រួលដោយលោក អ៊ឹង បឺត ប្រធានការិយាល័យ ផែនការគាំទ្រ ឃុំ សង្កាត់ នឹងជាអ្នកហ្វឹកហ្វឺនថ្នាក់ស្រុក សមាសភាពចូលរួម សរុបចំនួន ០៦នាក់ ស្រី ០៣នាក់ នៅសាលាឃុំតាតៃក្រោម។