រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តម​បណ្ឌិត ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា

ថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣
ថ្ងៃនេះ ជាថ្ងៃសីល និងពេញបូណ៌មី
September 29, 2023

សែន​លោក​ខែ (Mid-Autumn Festival)


ដោយបានទទួលការឯកភាពពីអភិបាលខេត្តស្តីទីកាលពីថ្ងៃទី២៨​ ខែកញ្ញា​ ឆ្នាំ២០២៣​ លោក​ អ៊ូច​ ទូច​ ប្រធានមន្ទីរ​ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអនុសាសន៍ណែនាំរបស់ឯកឧត្តម​បណ្ឌិត ចាយ​ បូរិន​ រដ្ឋមន្ត្រីក្រសួងធម្មការ​ និងសាសនា​ និងការតែងតាំងអាចារ្យគណៈកម្មការតាមបណ្តាវត្តនានា​ កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីគណៈអភិបាលរង​ នៃគណៈអភិបាលក្រុងស្រុក​ ប្រធានការិយាល័យសង្គមកិច្ច​ និងសុខុមាលភាពសង្គម​ ព្រមទាំងអនុប្រធានមន្ទីរ​ ប្រធានការិយាល័យនៃមន្ទីរធម្មការ​ និងសាសនា កិច្ចប្រជុំប្រារពន្ធនៅសាលប្រជុំនៃមន្ទីរធម្មការ​ និងសាសនា។

អត្ថបទទាក់ទង