ស្រុកកោះកុង ៖ ព្រឹកថ្ងៃសុក្រ ១៥ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ លោកស្រី អុិន សុភី អភិបាលរងស្រុកកោះកុង និងជាអ្នកវាយតម្លៃថ្នាក់ស្រុក បានដឹកនាំក្រុមអ្នកវាយតម្លៃថ្នាក់ស្រុក ចូលរួមកិច្ចប្រជុំពិគ្រោះយោបល់លទ្ធផលវាយតម្លៃ និងផ្ទៀងផ្ទាត់ពិន្ទុនៃលទ្ធផលវាយតម្លៃ ការអនុវត្តគម្រោងអាហារូបត្ថម្ភនៅកម្ពុជា សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ដែលរៀបចំតាមរយៈប្រព័ន្ធអនឡាញហ្ស៊ូម (Zoom) នៅសាលប្រជុំសាលាស្រុកកោះកុង។