រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា និងលើកទិសដៅបន្តខែតុលាឆ្នាំ២០២៣

ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថាន បានដឹកនាំកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកញ្ញា នឹងលើកទិសដៅបន្តខែតុលាឆ្នាំ២០២៣ ។

ការងាររួមមាន ÷

-ពិនិត្យទៅទៅលើកិច្ចគាំពារបរិស្ថាន

-ពិនិត្យទៅលើការការពារធនធានធម្មជាតិនិងជីវចម្រុះ

-ពិនិត្យទៅលើការធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក

-ពិនិត្យទៅលើការបណ្ដុះកូនឈើ

-ពិនិត្យទៅលើការងារសហគមន៍តំបន់ការពារធម្មជាតិ និងការងារអាទិភាពលើវិស័យបរិស្ថាន

-ពង្រឹងមន្ត្រីនៅក្នុងការិយាល័យទាំងអស់ក្នុងមន្ទីរ ជាពិសេសការអវត្តមានដោយពុំមានច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់

-ពង្រឹងការងារការិយាល័យចំណេះដឹង និងព័ត៌មានបរិស្ថាន ។

លោកប្រធានមន្ទីរក៏បានសង្កត់ធ្ងន់ទៅលើការធ្វើយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ទៅលើសាលារៀននីមួយៗ ឱ្យចប់ទូទាំងខេត្តនៅសប្តាហ៍ទីមួយនៃខែតុលា និងជំរុញឲ្យមន្ត្រីឧទ្យានុរក្សក្រោមឱវាទមន្ទីរជួយទៅលើការងារនេះ ។ លើសពីនេះទៅទៀត លោកប្រធានមន្ទីរក៏បានប្រគល់ឯកសណ្ឋានជូនមន្ត្រីឧទ្យានុរក្សផងដែរ ។

សមាសភាពចូលរួមមាន÷

-លោកអនុប្រធានមន្ទីរ

-លោក-លោកស្រី ប្រធាន-អនុប្រធានការិយាល័យជំនាញទាំងអស់ចំណុះឲ្យមន្ទីរ

-លោកនាយក-នាយករងនៃតំបន់ការពារធម្មជាតិ និងបុគ្គលិកកិច្ចសន្យា ដែលបម្រើការងារជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃ សរុបចំនួន ៥៧នាក់ (ស្រី ៣នាក់) ។

អត្ថបទទាក់ទង