នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ គណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យបង្អែកខេត្តកោះកុង បានរៀបចំកិច្ចប្រជុំប្រចាំខែកញ្ញា ឆ្នាំ២០២៣ ដែលដឹកនាំកិច្ចប្រជុំដោយលោកវេជ្ជបណ្ឌិត ពិន សេរីវឌ្ឍនៈ ប្រធានគណៈកម្មការបច្ចេកទេស និងលើកកម្ពស់គុណភាព សុវត្ថិភាពមន្ទីរពេទ្យ និងជាអនុប្រធានមន្ទីរពេទ្យ និងមានការអញ្ជើញចូលរួមពីសមាជិក សមាជិការ ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួន។
កិច្ចប្រជុំនេះមានគោលបំណង ស្វែងរកបញ្ហា និងសំណូមពរនានាទាក់ទងនឹងការងារបច្ចេកទេសនៅតាមបណ្តាផ្នែក យកមកពិភាក្សា និងដោះស្រាយ ដើម្បីធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាជន កាន់តែប្រសើរឡើងប្រកបដោយគុណភាព ប្រសិទ្ធិភាព និងសុវត្ថិភាព។
ថ្ងៃព្រហស្បតិ៍ ១៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសរាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣។