រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមការងារអនុសាខា ស្រុកថ្មបាំង រដ្ឋបាលស្រុក អាជ្ញាធរ ឃុំឬស្សីជ្រំ បានចុះទៅពិនិត្យស្ថានភាពរស់នៅ និងទីតាំងផ្ទះចាស់របស់លោកតាឈ្មោះ ដុំ ចើម អាយុ ៨១ឆ្នាំ និងលោកយាយ ញ៉ាញ សាត អាយុ ៧៨ឆ្នាំ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ងាយប្រឈមនឹងរងគ្រោះជាយថាហេតុក្នុងពេលណាមួយ

សាខា កក្រក ខេត្តកោះកុង៖ យោងតាមសំណូមពរពីអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកថ្មបាំង ស្តីពីសំណើសុំជួយសាងសង់ផ្ទះមួយខ្នងជូនគ្រួសារចាស់ជរាឥតទីពឹង ងាយរងគ្រោះ មួយគ្រួសារ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ លោកជំទាវ មិថុនា ភូថង ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកោះកុង បានចាត់ឲ្យ លោក ឡុច ភិរ័ក្ស នាយករងសាខា ដឹកនាំក្រុមប្រតិបត្តសាខា សហការជាមួយ ក្រុមការងារអនុសាខា ស្រុកថ្មបាំង រដ្ឋបាលស្រុក អាជ្ញាធរ ឃុំឬស្សីជ្រំ បានចុះទៅពិនិត្យស្ថានភាពរស់នៅ និងទីតាំងផ្ទះចាស់របស់លោកតាឈ្មោះ ដុំ ចើម អាយុ ៨១ឆ្នាំ និងលោកយាយ ញ៉ាញ សាត អាយុ ៧៨ឆ្នាំ ដែលមានសភាពទ្រុឌទ្រោមខ្លាំង ងាយប្រឈមនឹងរងគ្រោះជាយថាហេតុក្នុងពេលណាមួយ ដែលមានទីតាំងនៅ ភូមិត្រពាំងឈើត្រាវ ឃុំឬស្សីជ្រុំ ស្រុកថ្មបាំង ខេត្តកោះកុង ក្រុមការងារបានធ្វើការពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីជាគម្រោងត្រៀមសាងសង់ ផ្ទះថ្មីជូនលោកតា លោកយាយ បានស្នាក់អាស្រ័យសមរម្យ។

អត្ថបទទាក់ទង