មន្អីរអប់រំ យុវជន និងកីឡាខេត្តកោះកុង៖ លោក សុខ វីន តំណាងលោកប្រធានមន្ទីរ អប់រំ យុវជន និង កីឡាខេត្តកោះកុង និងសហការី បានសហការជាមួយប្រតិភូក្រសួងអប់រំ យុវជន និងកីឡាចុះពិនិត្យទីតាំងចំនួន៣ ដែលត្រូវយកធ្វើជាមណ្ឌលប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៣នាពេលខាងមុខ។ សូមបញ្ជាក់ថាសាលាបឋមសិក្សាទីរួមខេត្ត អនុវិទ្យាល័យជាស៊ីម ស្មាច់មានជ័យ និងវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេសតេជោសែនកោះកុង ត្រូវបានក្រសួងអប់រំ យុវជន និង កីឡា សម្រេចជ្រើសរើសយកធ្វើជាមណ្ឌលប្រឡងនាថ្ងៃ០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ខាងមុខនេះ។
ថ្ងៃអាទិត្យ ១០កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ឋសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទ៖ ឡុច ភារុន