រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្នុងមន្ទីរបរិស្ថានទាំងអស់ និងមន្ត្រីឧទ្យានុរក្សមួយចំនួន ដើម្បីរៀបចំពិធីដាំកូនឈើស្តារឡើងវិញ ក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង

ថ្ងៃសៅរ៍ ៩កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៣

លោក ហ៊ុន ម៉ារ៉ាឌី ប្រធានមន្ទីរបរិស្ថានខេត្តកោះកុង បានដឹកនាំមន្ត្រីក្នុងមន្ទីរបរិស្ថានទាំងអស់ និងមន្ត្រីឧទ្យានុរក្សមួយចំនួន ដើម្បីរៀបចំពិធីដាំកូនឈើស្តារឡើងវិញ នៅស្នាក់ការដំណាត់ខ្សាច់ ត្រង់ចំណុចនិយាមកាលេខ (២៩០៥៥៨.១២៩៧៤៥៥) ស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញ ក្នុងភូមិកោះប៉ោ ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ។ ដោយក្រុមការងារបានទទួលកូនឈើពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WA) ៣១០ដើម និងមន្ទីរបរិស្ថានបាននាំយកកូនឈើចំនួន ២១៩០ដើម ទៅចូលរួមសរុបកូនឈើទាំងអស់បាន ២៥០ិ០ដើម ។ ដោយក្នុងនោះមានដើមដូចជា÷

- ក្រញូង ៨០០ដើម

- គគីរ ២៥០ដើម

- នាងនួន ៨០០ដើម

- កកោះ ៤៥០ដើម

- ធ្នង់ ២០០ដើម ផ្ទៃដីដែលបានធ្វើការដាំមានចំនួន ៨ហិចតា ។ មានសមាសភាពចូលរួមសរុបចំនួន ៩២នាក់ (ស្រី ១៦នាក់) ។ ក្នុងឱកាសនោះលោក ហ៊ុន ម៉ារ៉ាឌី បានសង្កត់ធ្ងន់ទៅលើ ការការពារដើមឈើដែលបានធ្វើការដាំ និងដើមឈើដទៃទៀតឲ្យបានគង់វង្ស ហាមបរបាញ់សត្វព្រៃ ដើម្បីរក្សាទុក សម្រាប់កូនចៅជំនាន់ក្រោយ ។ ថែមទាំងណែនាំទៅនឹងការកាត់បន្ថយថង់ប្លាស្ទិក និងរៀបចំទុកដាក់សម្រាប់ឲ្យបានត្រឹមត្រូវ ។

អត្ថបទទាក់ទង