រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះជួបប្រជុំ និងពិនិត្យទីតាំងដីឡដុតសំរាម នៅឃុំកោះស្តេច ស្រុកគិរីសាគរ

លោក អន សុធារិទ្ធ អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង និងជាអនុប្រធានគណៈកម្មាធិការរៀបចំ និងគ្រប់គ្រងទីលានទុកដាក់សំរាម សំណល់រឹងទីប្រជុំជន ខេត្តកោះកុង បានដឹកនាំក្រុមការងារខេត្ត និងអាជ្ញាធរពាក់ព័ន្ធ ចុះជួបប្រជុំ និងពិនិត្យទីតាំងដីឡដុតសំរាម នៅឃុំកោះស្តេច ស្រុកគិរីសាគរ។

លោកអភិបាលរងខេត្ត បានស្នើឱ្យអាជ្ញាធរឃុំ ស្រុក នូវចំណុចមួយចំនួន ដូចខាងក្រោម ៖
១. ត្រូវរៀបចំសិក្សា ពិនិត្យផលប៉ះពាល់ និងចុះបញ្ជីដីដែលកំពុងប្រើសម្រាប់ឡដុតសំរាមនេះឱ្យបានលឿន
២. ឃុំនីមួយៗ ត្រូវពិនិត្យលទ្ធភាពជ្រើសរើសទីតាំងដីដែលមានទំហំសមស្រប ដើម្បីរៀបចំជាកន្លែងចាក់សំរាមក្នុងឃុំ
៣. ទីតាំងដីនៅឃុំព្រែកខ្សាច់ ដែលរដ្ឋបាលស្រុកបានត្រៀមជាទីតាំងដីសម្រាប់ចាក់សំរាម ត្រូវរៀបចំចុះបញ្ជីឱ្យបានរួចរាល់ ដើម្បីរៀបចំគម្រោងជាទីលានទុកដាក់សំរាម សំណល់រឹងស្តង់ដាររបស់ស្រុកគិរីសាគរ
៤. រដ្ឋបាលស្រុក និងឃុំកោះស្តេច ត្រូវសិក្សា និងពិនិត្យលទ្ធភាពរកទីតាំងដី ឫទីតាំងសមស្របដើម្បីត្រៀមរៀបចំសាងសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ លើកោះស្តេច
៥. រដ្ឋបាលស្រុក និងឃុំ ត្រូវផ្សព្វផ្សាយជាប្រចាំជូនដល់ប្រជាពលរដ្ឋ លើការគ្រប់គ្រងសំរាម សំណល់រឹង រាវ និងការញែកសំរាម ពិសេសសំរាមប្លាស្ទិច និងសំរាមវេជ្ជសាស្រ្ត៕
ថ្ងៃព្រហស្បតិ៍ ៧ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ September 21, 2023

អត្ថបទទាក់ទង