រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

សាខាកាកបាទក្រហមខេត្តកោះកុង បាននាំយកថវិកាមួយចំនួនឧបត្ថម្ភដល់ស្ត្រីទើបសម្រាលកូន ចំនួន២នាក់ មានជីវភាពក្រីក្រ ខ្វះខាត ដែលកំពុងសម្រាក ព្យាបាលនៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកោះកុង។

ថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣។

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ ជួសមុខឱ្យអ្នកជំងឺ ឈ្មោះ ទឹប ស្រី អាយុ ៣៩ឆ្នាំ (បានសម្រាលកូនក្នុងបន្ទប់ជួល) មានអាសយដ្ឋានបណ្ដោះអាសន្ននៅភូមិ១ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង និងអ្នកជំងឺឈ្មោះ សម្បត្តិ ផាន់ម៉ា ភេទស្រី អាយុ២៥ឆ្នាំ (បានសម្រាលកូនលើរថយន្តសង្គ្រោះ)មានអាសយដ្ឋាននៅភូមិចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង និងក្រុមគ្រួសារ ដែលមានជីវភាពក្រីក្រ ខ្វះខាតខ្លាំង និងកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ថ្នាក់ដឹកនាំមន្ទីរពេទ្យបង្អែកខេត្តកោះកុង សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសាខាកាកបាទក្រហមកម្ពុជាខេត្តកោះកុង ដែលមានឯកឧត្តម ប៊ុន លើត ជាប្រធានកិត្តិយសសាខា និងលោកជំទាវ មិថុនា ភូថង ជាប្រធានគណៈកម្មាធិការសាខា ដែលលោកតែងតែយកចិត្តទុកដាក់ គិតគូពីទុក្ខលំបាករបស់ជនងាយរងគ្រោះ ដោយលោកបានចាត់ឱ្យតំណាងសាខានាំយកថវិកាមួយចំនួនឧបត្ថម្ភដល់អ្នកជំងឺទាំងពីរ បន្ទាប់ពីមន្ទីរពេទ្យបានផ្តល់ព័ត៌មានដល់សាខាកាកបាទក្រហមថា អ្នកជំងឺទាំងពីរមានជីវភាពក្រក្រី ខ្វះខាតខ្លាំង។

ថ្នាក់ដឹកនាំមន្ទីរពេទ្យជួសមុខឱ្យអ្នកជំងឺ និងក្រុមគ្រួសារ សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះឯកឧត្តម លោកជុំទាវ លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ ព្រមទាំងមន្ត្រី-បុគ្គលិកសាខា កាកបាទក្រហមកម្ពុជាខេត្តកោះកុងទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច ចៀសផុតពីជំងឺដង្កាត់ទាំងឡាយ និងសមប្រកបនូវព្រះពុទ្ធពរទាំង​ ៤ប្រការ​គឺ÷ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

អត្ថបទទាក់ទង