រដ្ឋបាលឃុំទួលគគីរ បានរៀបចំពិធីទូងស្គរ វាយជួង និងទះប៉ោតអបអរសាទរទិវាជាប្រវត្តិសាស្ត្រដែលគណៈកម្មាធិការបេតិកភណ្ឌពិភពលោកនៃអង្គការយូណេស្កូ បានសម្រេចជាឯកច្ឆ័ន្ទចុះ " រមណីយដ្ឋានប្រាសាទកោះកេរ " ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដែលអ្នកចូលរួមមាន មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ ព្រះសង្ឃ តាជី យាយជី លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ក្នុងឃុំទួលគគីរ មានចំនួន៥ទីតាំង÷
១-នៅវត្តអម្ពវ័ន ហៅវត្តទួលគគីរ
២-នៅវត្តរុក្ខសិលារាម ហៅវត្តតាចាត
៣-សាលាបឋមសិក្សាទួលគគីរ
៤-សាលាបឋមសិក្សា ទៀ បាញ់ តាចាត
៥-អនុវិទ្យាល័យ ទៀ បាញ់ តាចាត
ព្រឹកថ្ងៃពុធ ៦កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣