លោក ជូ សេរីយា អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តកោះកុង បានដឹកនាំកិច្ចប្រជុំគណៈកម្មការបច្ចេកទេស ស្ដីពីការប្រឡងប្រណាំងតែងនិពន្ធ និងស្មូតកំណាព្យ ថ្នាក់ខេត្ត ដោយសហការជាមួយ មន្ទីរវប្បធម៍ និងវិចិត្រសិល្បះ និងមន្ទីរព័ត៍មាន ដើម្បីអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ២០២៣ ដែលប្រព្រឹត្តទៅនៅសាលប្រជុំតូច នៃមន្ទីរអប់រំខេត្កកោះកុង។ លទ្ឋផលសម្រេចបានក្នុងកិច្ចប្រជុំ៖
- រៀបចំគណៈកម្មការចែកជាអនុគណៈកម្មការវាយតម្លៃស្មូតកំណាព្យ និងអនុគណៈកម្មការវាយតម្លៃតែងនិពន្ឋ។
- កំណត់កាលបរិច្ឆទប្រជុំអនុគណៈកម្មការនីមួយៗ។
ថ្ងៃចន្ទ ០៤កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣
អត្ថបទដោយ៖ ឡុច ភារុន