រដ្ឋបាលខេត្តកោះកុង

Koh Kong Provincial Administration
ស្វែងរក

រដ្ឋបាលឃុំភ្ញីមាស ចុះសួរសុខទុក្ខលោក សន សាវ ជំទប់ទី២ ឃុំភ្ញីមាស មានជំងឺដាច់សរសៃឈាម ខូចដៃស្តាំ លើកមិនរួច

រដ្ឋបាលឃុំភ្ញីមាស 

…………………………………….
លោក ឡុញ សុផល មេឃុំភ្ញីមាស បានដឹកនាំក្រុមការងាររបស់ឃុំ រួមមាន ជំទប់ទី១ សមាជិកក្រុមប្រឹក្សា លោកនាយប៉ុស្តិ៍ មេភូមិតានី សមាជិកភូមិ និងស្មៀនឃុំ ចុះសួរសុខទុក្ខលោក សន សាវ ជំទប់ទី២ ឃុំភ្ញីមាស មានជំងឺដាច់សរសៃឈាម ខូចដៃស្តាំ លើកមិនរួច ហើយក្រុមការងាររបស់ឃុំបានជូនលោក សន សាវ ទៅមន្ទីរពេទ្យដើម្បីពិនិត្យសុខភាព នៅគ្លីនិកឯកជនសង់តេ ដែលស្ថិតនៅភូមិកៀនក្រឡាញ់ឃុំភ្ញីមាសស្រុកគីរីសាគរខេត្តកោះកុង។ ក្នុងនោះ លោក ឡុញ សុផល មេឃុំភ្ញីមាស បានផ្តល់ថវិកាចំនួន ៥០ ម៉ឺនរៀលនិងគ្រឿងបរិភោគមួយចំនួនដូចជា
អង្គរ 25 គីឡូក្រាម ត្រីខ ១ឡូ មីកន្លះកេះនិងគ្រឿងបរិភោគមួយចំនួនទៀត ទុកសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃ។ថវិកាជារបស់រដ្ឋបាលឃុំភ្ញីមាស.របស់លោកមេឃុំ.និងសប្បុរសជន ។
…………………………………………
ថ្ងៃអង្គារ៍៥កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣

អត្ថបទទាក់ទង